ធនាគារ វីង នាំយកមកនូវរាត្រីដ៏ពិសេសសម្រាប់ហ្វេន! ជួបផ្ទាល់ជាមួយ La Cima Cartel និងទស្សនា MV ថ្មីមុនគេបង្អស់!

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់រាត្រីដែលមិនអាចបំភ្លេចបាន? ក្រុមតារាចម្រៀងដែលកំពុងតែអង្រួនបេះដូងយុវវ័យ La Cima Cartel នឹងនាំមកជូននូវបទពិសោធន៍ថ្មីសន្លាង និងពិសេសអស្ចារ្យមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួន “Your Moment with La Cima Cartel” ដែលបានរៀបចំដោយធនាគារ វីង។ នេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែវាគឺជាការអបអរសាទរនៃភាពជោគជ័យ និងក្ដីស្រលាញ់ដែលអ្នកគាំទ្របានផ្ដល់ឱ្យ ហើយវាក៏ជាសក្ខីភាពថ្មីមួយនៃភាពជាដៃគូដ៏រឹងមាំរវាងវិស័យតន្ត្រីកម្ពុជា និង ធនាគារ វីង ផងដែរ។ ធនាគារ…

Smart Axiata ដាក់ឱ្យប្រើប្រាស់សេវា 5G ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី 01 ខែមករា ឆ្នាំ2026 ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata បានសម្រេចនូវសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរឌីជីថលរបស់កម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាទូរសព្ទចល័តជំនាន់ទី5 ឬ 5G។ ការដាក់ឱ្យដំណើរការនេះ បង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា សម្រាប់ប្រព័ន្ធភ្ជាប់ទំនាក់ទំនងជំនាន់ថ្មី និងជាការបង្កើតនូវឱកាសថ្មី និងពង្រឹងវឌ្ឍនភាព សម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈ បុគ្គល…

ចរចាអស់ជាច្រើនឆ្នាំ ទីបំផុតកម្ពុជា​ ទទួលបានវត្ថុបុរាណខ្មែរចំនួន៣រូប មកកាន់មាតុភូមិវិញហើយ!

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីធ្វើការ ចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមនី្ទរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន ស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥…